បើកផ្ទះថ្មីរបស់កូនក្រមុំកូនកំលោះ Mark – Kim!! តារាស្រីអះអាងថានេះគឺជាផ្ទះក្នុងក្តីស្រម៉ៃរបស់នាង!

ពេលវេលាកាន់តែដើរទៅមុខ ពិធីមង្គលរបស់តារាប្រុសស្រីលំដាប់ខ្ពស់របស់ប្រទេសថៃដែលគ្រប់គ្នាទន្ទឹមរងចាំក៏កំពុងរំកិលចូលមកកាន់តែជិតទៅៗហើយ។ បច្ចុប្បន្នលោក mark_prin និងកញ្ញា kimmy_kimberley កំពុងព្យាយាមបញ្ចប់ការងារដើម្បីធ្វើយ៉ាងណាអោយមានពេលទំនេរសម្រាប់ជជែកគម្រោងរៀបកានៅក្នុងខែមករាឆ្នាំ២០២៣ខាងមុខនេះ។
ចុងក្រោយហ្វែនខ្លាប់ររំភើបរីករាយព្រោះថ្វីត្បិតគម្រោងអាពារហ៍ពិពារហ៍មិនទាន់ចេញ ប៉ុន្តែផ្ទះមង្គលរបស់ពួកគេចេញជារូបរាងហើយនាពេលនេះ។ កញ្ញា kimmy_kimberley ផុសរូបផ្ទះចូលក្នុងអ៊ិនស្តាក្រាមព្រមជាមួយ Caption សសេរថា “Check check.. Dream home in progress ..🏡🤍☺️”។
ដោយមានមិត្តភក្តិជាច្រើនចូលខមមិនបង្ហាញពីភាពភ្ញាក់ផ្អើលថាផ្ទះរបស់អ្នកទាំងពីរសាងសង់បានលឿន លើសពីនោះទៅទៀតពួកគេនាំគ្នាស្នើរសុំអោយតារាប្រុសស្រីរៀបចំកម្មវិធីនាំដើរមើលផ្ទះថ្មី ដោយសារឃើញរូបភាពហើយមានអារម្មណ៍ថាផ្ទះរបស់ Mark – Kim​ ធំទូលាយខ្លាំងនិងមានម៉ូតស្អាតប្លែកពីគេ។

អត្ថបទដោយ សា