មានបន្ទប់ដាក់ឥវ៉ាន់ ៣ លានបន្ទប់?!! មិត្តភក្តិស្និទ្ធស្នាលលាន់មាត់និយាយអំពីផ្ទះថ្មីរបស់តារាស្រី kimmy_kimberley!

បានបើកផ្ទះអាពារហ៍ពិពារហ៍អោយទស្សនិកជនបានឃើញខ្លះៗហើយសម្រាប់គូស្នេហ៍តារា kimmy_kimberley – mark_prin ដែលបានលុតជង្គង់សុំគ្នារៀបកា ហើយកំពុងត្រៀមដឹកដៃគ្នាចូលរោងជ័យក្នុងឆ្នាំ ២០២៣ ខាងមុខនេះ។ ចុងក្រោយហ្វែនខ្លាប់គាំងព្រោះមិត្តភក្តិរបស់តារាស្រីចូលមកខមមិនបែបនេះនៅក្នុងរូបផ្ទះដែលនាងផុសចូលក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួន!
បន្ទាប់ពីកញ្ញា kimmy_kimberley ផុសថា “Check check.. ផ្ទះក្នុងក្តីស្រម៉ៃកំពុងចេញរូបរាងបណ្តើរៗហើយ .. 🏡🤍☺️” តារាស្រី bow_benjawan ដែលជាមិត្តភក្តិស្និទ្ធស្នាលបំផុតចូលមកខមមិនថា “ផ្ទះនេះមានបន្ទប់សម្រាក់ដាក់ឥវ៉ានចំនួន ៣លានបន្ទប់!!” ។
ធ្វើអោយបណ្តាលអ្នកគាំត្រនាំគ្នាចុច like លើខមមិនរបស់កញ្ញា bow_benjawan ជាច្រើនសន្ធឹកសន្ធាប់ ព្រោះមើលទៅអ្វីដែលនាងនិយាយវាជាកាពិត កញ្ញា kimmy_kimberley មានសម្បត្តិនិងរបស់របរច្រើនណាស់មិនប្លែកទេដែលផ្ទះរបស់នាងត្រូវធ្វើបន្ទប់សម្រាប់រក្សាររបស់ទាំងអស់នោះ។ ប៉ុន្តែអំពីចំនួនបន្ទប់ពិតប្រាកដ អ្នកគាំទ្រត្រូវរងចាំស្តាប់ពីមាត់របស់ម្ចាស់ផ្ទះដោយផ្ទាល់ ថាសរុបមកមាន ៣លានដូចមិត្តភក្តិនិយាយ ឬចំនួនប៉ុន្មាន។

អត្ថបទដោយ សា