កញ្ញា bellacampen ផុសសារសោកស្តាយព្រោះមិនអាចទៅចូលរួមកម្មវិធីរបស់ #patnote!

កម្មវិធីដ៏សែនអធិកអធមរបស់គូស្នេហ៍ #patnote ទើបតែកន្លងផុសទៅថ្មីៗនេះទេ ម្ចាស់កម្មវិធីកញ្ញា patriciagood បន្តផុសរូបភាពសកម្មភាពកក់ក្តៅនិងភាពសប្បាយរីករាយជាបន្តបន្ទាប់ចូលក្នុងអ៊ិនស្តាក្រាម ធ្វើអោយមិត្តភក្តិដែលមិនអាចមកចូលរួមបាននាំគ្នាសោកស្តាយ។
ចុងក្រោយនេះតួឯកស្រីល្បីកញ្ញា bellacampen​ បានបង្ហាញខ្លួននៅក្នុងផុសរបស់អនាគតកូនក្រមុំព្រមជាមួយសារកំសត់សសេរថា “Wish I’ll be there 🤍” ដែលមានន័យថានាងចង់មកចូលរួម ចង់បង្ហាញវត្តមាននៅក្នុងថ្ងៃពិសេសរបស់ #patnote ជាមួយមិត្តរួមការងារផ្សេងទៀតដែលប៉ុន្តែមិនអាចបែងចែកខ្លួនបាន។
កញ្ញា patriciagood ឃើញហើយប្រញ៉ាប់ចូលមកខមមិនលួងលោមមិត្តភក្តិថា “@bellacampen 🥹🤍 មិនអីទេស៊ីស អរគុណច្រើនច្រើនៗណាចា” ដោយព្រោះនាងដឹងថាតួឯកស្រីម្នាក់នេះជាប់រវល់ការងារដែលគេបានកក់នាងទុកតាំងពីមិនទាន់មានដំណឹងថារៀបការថ្ងៃណាមកម្ល៉េះ។

អត្ថបទដោយ សា