លោក film.thanapat បង្ហាញក្តីបារម្មណ៍ពីកញ្ញា ladiiprang នៅក្នុងប្រអប់ខមមិន!

ជាគូជីនដែលទស្សនិកជនអ្នកតាមដានរឿង “ฟ้าเพียงดิน” ចង់អោយស្រលាញ់គ្នាមែនទែនសម្រាប់គូរបស់លោក film.thanapat និងកញ្ញា ladiiprang ដែលសម្តែងរួមគ្នាបានសមមើលទៅដូចគូសង្សារពិត។ ចុងក្រោយហ្វែនខ្លាប់គូជីនរំភើបព្រោះទោះបីរឿងចប់ តែក្តីបារម្មណ៍របស់តារាប្រុសដែលមានចំពោះតួឯកស្រីម្នាក់នេះនៅមិនទាន់ចប់នោះឡើយ។
លោក film.thanapat បង្ហាញវត្តមាននៅក្នុងផុសរបស់កញ្ញា ladiiprang ព្រមជាមួយសារបង្ហាញអារម្មណ៍ភ័យព្រួយអំពីសុខភាពរាងកាយរបស់នាងជាខ្លាំង គាត់បានសសេរក្នុងប្រអប់ខមមិនថា “ញ៉ាំបាយញ៉ាំទឹកអោយច្រើនៗផងណាប្រធានក្រុម 🤭” នៅពេលឃើញតារាស្រីស្គមពេក។
គួរអោយស្រាលាញ់ខ្លាំងបែបនេះហាមមិនអោយទស្សនិកជននៅបន្តជីន បន្តផ្គូរផ្គងអោយស្រលាញ់ម្តេចបានទៅ។ លោក film.thanapat នៅតែជាតួឯកប្រុសដែលហ្វែនខ្លាប់របស់កញ្ញា ladiiprang ស្រម៉ៃចង់អោយគាត់ក្លាយជាមនុស្សពិសេសរបស់នាង ទោះបីមិនមែនពេលនេះភ្លាមៗ តែគ្រប់គ្នាចង់អោយនៅទីបំផុតទាំងពីរនាក់បានជួបគ្នា។

អត្ថបទដោយ សា