តារាចម្រៀងល្បី torsaksit ចូលខ្លួនអោយចម្លើយទៅកាន់ DSI ករណីតែមួយជាមួយកញ្ញា Pinky Savika!

ដូចដែលទស្សនិកជនជ្រាបស្រាប់រួចមកហើយថារឿងក្តី Forex 3D ដែលបោកប្រាស់ប្រាក់ប្រជាជនស្លូតត្រង់ជាលក្ខណ:ប្រព័ន្ធ ជារឿងក្តីដែលមានតារាល្បីល្បាញជាច្រើនរូបជាប់ឈ្មោះជាជនបង្កហេតុ។​ ចុងក្រោយថ្មីៗនេះលោក torsaksit តារាចម្រៀងល្បីល្បាញបានចូលខ្លួនអោយចម្លើយដើម្បីបញ្ជាក់ភាពស្អាតស្អំ។

លោក torsaksit ក្លាយជាតារាដែលត្រូវគេសង្ស័យព្រោះគាត់មានឈ្មោះជាកូនក្រុមរបស់លោក Karting (តារាប្រុសដែលអ្នកប្រើប្រាស់អ៊ិនធឺណែតចោទប្រកាន់ថាជាមេខ្លោធំ)។ កាលពីម្សិលមិញតារាចម្រៀងប្រុសបានធ្វើដំណើរតាមការកោះហៅហើយបានអោយគ្រប់ពត៌មានលំអិតទាំងអស់ទៅកាន់ភ្នាក់ងារ DSI ដោយជឿជាក់ថាខ្លួនមិនបានធ្វើរឿងខុសច្បាប់អ្វី។
បន្ទាប់ពីអោយចម្លើយរួចរាល់លោក torsaksit បានផ្តល់សម្ភាសន៍ខ្លះៗអោយអ្នកយកពត៌មានដឹងប៉ុន្តែមិនអាចលំអិតគ្រប់យ៉ាងបានទេព្រោះត្រូវគោរពតាមក្បួនខ្នាតការសឺបអង្កេតរឿងក្តីរបស់ DSI ។ តារាប្រុសអះអាងយ៉ាងច្បាស់ម្តងទៀតថាខ្លួនមិនដែលទៅបបួលនរណាអោយមកធ្វើជាកូនក្រុមរបស់ខ្លួនឡើយ គាត់ស្អាតស្អំ។

អត្ថបទដោយ សា