បើកបន្ទប់អូន PJ កូនប្រុសដំបូងរបស់លោក push_dj និងអ្នកនាង warattaya (មានវីដេអូ)!!

ថ្ងៃសម្រាលរបស់តួឯកស្រីជើងចាស់អ្នកនាង warattaya កាន់តែខិតចូលមកដល់មែនទែនហើយពេលនេះអ៊ុំៗពូៗមីងៗដែលស្រលាញ់តាមផ្តល់កំលាំងចិត្តអោយគ្រួសារពួកគេកំពុងនាំគ្នាត្រៀមកាដូទទួលក្មួយប្រុសទាំងចិត្តរំភើបរីករាយ។ ដូចគ្នាដែលសម្រាប់លោក push_dj និងភរិយាដែលត្រូវជាម្តាយឪពុក ពួកគេក៏សប្បាយចិត្តហើយក៏បាននាំគ្នាត្រៀមបន្ទប់គេងសម្រាប់កូនប្រុសរួចរាល់ ហើយបាននាំយកគ្រប់យ៉ាងមកចែកចាយអោយទស្សនិកជនបានទស្សនានៅក្នុង Youtube។
តារាប្រុសស្រីបានទិញគ្រែពូក សំភារ:សម្រាប់មើលថែទារក និងកន្លែងចាំបាច់ផ្សេងមករៀបចំចាត់ចែងដាក់នៅក្នុងបន្ទប់គេដ៏ធំល្វឹងល្វើយរបស់ពួកគេជាការស្រេច គ្រប់យ៉ាងមើលទៅស្រស់ស្អាតមានផាសុខភាព និងមានតម្លៃខ្លាំងៗ មើលមួយភ្លែតស្មានតែជាបន្ទប់នៅតាមសណ្ឋាគាលំដាប់ផ្កាយៗ។
នៅក្នុងវីដេអូកម្មវិធី Youtube លោក push_dj និងអ្នកនាង warattaya បានប្រាប់ទស្សនិកជនថាបង្កើតកូនហើយពួកគេនឹងធ្វើតួនាទីជាម៉ែដោះដោយខ្លួនឯង ចិញ្ចឹមបីបាច់មើលថែកូនប្រុសតែពីរនាក់ស្វាមីភរិយានឹងជួលម៉ែដោះពីខាងក្រៅមកជួយបើលំបាកខ្លាំងកំលាំងអ្នកទាំងពីរទប់ទល់មិនរួច។


អត្ថបទដោយ សា