សង្ហាណាស់លោកប៉ាកូនបី!​ Knot Wisarut អត់ខ្វល់ដ្រាម៉ារឿងប្រពន្ធចុងប្រពន្ធដើមដាក់តែប៉ុន្មានមាត់ល្មមយល់ហើយ!​ មានវីដេអូ

បន្ទាប់ពីមានប្រធានបទរឿងប្រពន្ធចុងប្រពន្ធដើមរឿងផ្ទះតូចផ្ទះធំមក ធ្វើអោយលោកប៉ាកូនបីកំពូលសង្ហាយ៉ាង​ Knot Wisarut ស្វាមីជាទីស្រលាញ់របស់អ្នកម៉ាក់រូបស្រស់ Chompoo-Araya បានឈឺក្បាលខ្លះៗប៉ុន្ដែសូមជំរាបជូនថាពាក្យចរចារាមខាងលើមិនបានធ្វើអោយជើងគ្រែរបស់អ្នកទាំងពីររង្គោះរង្គើរសោះឡើយ

ជាក់ស្ដែង Knot Wisarut បានបញ្ចេញសកម្មភាពដ៏សែនសង្ហា ដោយការផុសរូបភាពឡូយៗ នៅក្នុងកន្លែងហាត់ប្រាណផ្ទាល់ខ្លួន ព្រមទាំងបបួលគ្រប់គ្នាមកទាត់បាល់ជាមួយគ្នាទៀត អាចនិយាយបានថារូបភាពរបស់ប៉ាៗអង្រួនចិត្តក្រមុំៗពេញប្រទេសតែម្ដង ខមិនសរសើរពីភាពសង្ហារបស់លោកប៉ាច្រើនណាស់ចា

មានដូចជា៖ អ្នកដែលស្ងាត់ស្ងៀមជាអ្នកដែលឈ្នះ, មិនបាច់ខ្វល់មិនបាច់ឆ្លើយនិងមនុស្សបែបនិងអីចា, ខ្លួនយើងៗស្គាល់ខ្លួនយើងច្បាស់ ថាកំពុងធ្វើអ្វីហើយ, គ្មាននរណាដឹងរឿងក្នុងផ្ទះយើងខ្លាំងជាងខ្លួនយើងជាម្ចាស់ផ្ទះនោះទេ…….

អត្ថបទដោយ​ : នីត្តា