តួឯកស្រី Patricia ទោះពពោះកាន់តែធំសម្រស់អ្នកម៉ែនៅតែស្អាត ចង់ញុាំអ្វីស្វាមីរកឲភ្លាម….

កំពុងត្រៀមខ្លួនក្លាយជាអ្នកម្ដាយគេហើយសម្រាប់តួឯកស្រីសម្រស់លេចធ្លោរនាង Patricia Good ខណះដែលពេលនេះរូបនាងកំពុងពពោះកូនក្នុងផ្ទៃកាន់ធំឡើងៗហើយផងដែរ។ ថ្វីត្បិតតែនេះជាការពពោះកូនលើកដំបូងរបស់នាងក៏ដោយតែតួឯកស្រី Patricia និងស្វាមីហាក់ត្រៀមខ្លួនក្លាយជាឪពុកម្ដាយគេបានយ៉ាងល្អព្រោះទាំងគូក៏បានគម្រោងចង់បានកូនក្រោយរៀបការភ្លាមៗមកជាយូរហើយដែរ។

ក្រោយពពោះកូនតូចដូចគម្រោងដែលចង់បាន តួឯកស្រី Patricia និងស្វាមីអ្នកជំនួញលោក Note Vises រំភើបរីករាយជាខ្លាំងដែលបានក្លាយជាឪពុកម្ដាយកូនតូចលើកដំបូង ចំណែកក្រុមគ្រួសារអ្នកទាំងពីរក៏រីករាយត្រេកអរផងដែរដែលមានសមាជិកគ្រួសារមកថែមម្នាក់ទៀត។ តួឯកស្រី Patricia ទទួលបានការសសើរពីរូបសម្រស់ដែលនៅតែស្អាតខ្ញង់ខណះពពោះកាន់តែធំពីអ្នកលេងបណ្ដាញសង្គមថែមអ្នកម្ដាយសម័យថ្មីរូបនេះទៅណាក៏ស្អាតខ្ញង់ដែរមិនចាញ់កាលពីនៅក្រមុំទេមានរូបបង្ហោះរហូត ចំណែកស្វាមីវិញក៏យកចិត្តមិនថាភរិយានិយាយចង់ញុាំអ្វីនោះទេរកមកឲភ្លាមថែមលួចថតរូបភរិយាពេលញុាំអាហារយ៉ាងមានក្ដីសុខថែមទៀតផង។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ