តួឯកស្រី Min Pechaya នៅលីវបែបស្អាតៗ ចែកភាពស៊ិចស៊ីឈុតប៊ីគីនីថ្ងៃលំហែរកាយ….

នៅលីវបែប Happy សម្រស់មានតែក្មេងជាងវ័យឡើងៗ​ តួ​ឯកស្រីនាង Min Pechaya ក្នុងឱកាសសម្រាកលំហែរពីកាងារបានទៅកំសាន្ដនៅឆ្នេរសមុទ្រ និងមិនភ្លេចផងដែរជាមួយការ បង្ហោះរូបភាពចែកអ្នកគាំទ្រឲបានឃើញពីជីវិតប្រចាំថ្ងៃរបស់នាងផងដែរ។​

ឈុតប៊ីគីនីពណ៌ខ្មៅដែលនាងដាក់ទៅលេងសមុទ្រលើកនេះពិតជាស្រស់ស្អាតសាកសមនឹងសម្រស់ស្បែកសខ្ចីរបស់នាងខ្លាំងណាស់ ហើយ Min ក៏បានអ្នកគាំទ្រជាច្រើនចូលមក Comment សសើរថានៅតែក្មេងស្អាតជាងវ័យ៣៤ហើយមើលទៅដូចម្ភៃឆ្នាំអញ្ចឹង។ ឃើញទំនេរដើរលេងថតរូបស្អាតៗបែបនេះ តែតាមពិតទៅជីវិតប្រចាំថ្ងៃរបស់តួឯកស្រី Min ក៏មម៉ាញឹកផងដែរ ទាំងកាងារក្នុងវិស័យសិល្បៈនិងកាងារអាជីវកម្មក្រុមគ្រួសារនាង ថែមតារាស្រីរូបស្អាតរូបនេះក្រៅពីពូកែរកលុយនាងក៏ចេះចែករំលែក ទើបតែជួយលុយ១លានបាតដល់ខាងមន្ទីពេទ្យផងដែរ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ