តារាស្រី Ice មកបង្ហាញសម្រស់មុខថ្មីទើបកែកុនរួច បកទៅអ្នករិះគន់ឲលុយនាងមកកែស្អាតជាងនេះ….

ខំបង្ហោះរូបស្អាតៗសម្រស់មុខទើបកែហើយថ្មីៗបែរមកជួប Comment បែបនេះធ្វើឲក្ដៅទាំងព្រឹកតែម្ដង! តារាសម្ដែងស្រីនាង Ice Preechaya ឆ្លើយតបទៅនឹងពាក្យរិះគន់ដែលមានអ្នកមកនិយាយពីមុខមាត់ថ្មីរបស់នាង ថាមិនស្រស់ស្អាត ថាកែថ្មីហើយចាញ់ទាំងមុខចាស់ពីមុនផង​ នាងថាបើចង់ឲស្អាតជាងនេះជួយ​ឲលុយនាងទៅកែថ្មីមក។​

ដោយតារាសម្ដែងស្រីនាងIce Preechaya នាពេលកន្លងមកមានស្នាដៃការសម្ដែងក្នុងភាពយន្ដថៃច្រើនរឿងផងដែរដូចជារឿង I Fine..Thank You..Love You រឿង ATM: Er Rak Error ជាដើម។ ពីមួយឆ្នាំទៅមួយឆ្នាំអ្នកគាំទ្រសង្កេតឃើញថាសម្រស់តារាស្រី Ice Preechaya ស្រស់ស្អាតនិងដូចជាខុសប្លែកប្រែប្រួលពីមុន ដោយរូបនាងក៏មិនដែលលាក់បាំងផងដែររឿងខ្លួនឯងវះកាត់កែកុនថែមថយសម្រស់និងបានធ្វើច្រើនលើកផងដែរ។ ថ្មីៗនេះក្នុងឆ្នាំ២០២៣នេះ Ice ក៏បានបង្ហាញខ្លួនជាមួយសម្រស់ថ្មីទៀតហើយ ទោះមិនប្រាប់ចំនួនទឹកលុយតែរូបនាងបានឲដឹងថាធ្វើអស់ច្រើនគួរសម។ យ៉ាងណាក៏ដោយទោះខំធ្វើអស់លុយច្រើន ធ្វើស្អាតប្លែកមុន តែតារាស្រីនាង Ice នូវរងពាក្យរិះគន់ពីអ្នកមួយចំនួនដែលថាមុខមាត់ចាស់ស្អាតជាង ខ្លះក៏ថានៅកែមិនទាន់ស្អាត ដោយ Ice បានឆ្លើយតបនឹងcommentរិះគន់ទាំងនេះថា​ បើចង់ឲនាងក៏ឲបានស្អាតជាងនេះជួយចេញលុយថ្លៃកែសម្រស់ឲនាងផងដែរចាំនាងទៅកែឲ ព្រោះនាងមានលុយកែបានតែប៉ុណ្ណឹងទេ។​

សម្រស់មុខមាត់ Ice កាលពី២០២១

សម្រស់ Ice ពេលបច្ចុប្បន្ននេះ

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ