គូនេះយ៉ាងណា? ប្រទះឃើញដៃគូតារាសម្ដែង Peach និង Kao បណ្ដើរគ្នាក្នុងកម្មវិធីមង្គលការបងស្រី….

អីយ៉ាគូនេះយ៉ាងណាដែរ? ដៃគូតារាសម្ដែងគូរបស់តារាប្រុសលោក Peach Pachara និងតារាស្រីនាង Kao Supassra ត្រូវបានអ្នកគាំទ្រសង្ស័យថាឬគូនេះមានទំនាក់ទំនងស្នេហានឹងគ្នា ក្រោយពីឃើញទាំងគូមានភាពជិតស្និទ្ធលើសពីពាក្យត្រឹមថាមិត្ត។​ ថែមថ្មីៗនេះនៅក្នុងថ្ងៃពិធីមង្គលការបងស្រីបង្កើតរបស់លោក Peach ដែលទើបប្រព្រឹត្ដិទៅថ្មីៗនេះក៏មានវត្ដមានរបស់តារាស្រី Kao Supassra មកចូលរួមនិងឈរក្បែរផងដែរ។

ដោយតារាប្រុសលោក Peach និងតារាស្រីនាង Kao មួយរយះពេលចុងក្រោយនេះមានអ្នកគាំទ្រជាច្រើនពេញចិត្តនឹងចាប់គូឲក្រោយពីបានសម្ដែងស្រីដៃរួមគ្នាក្នុងរឿងភាគមួ ថែមទាំងគូពេលនេះសុទ្ធតែនៅលីវមិនទាន់មានអ្នកណា នឹងធ្លាប់មានប្រវត្ដិស្នេហាបែកបាក់រួចមហើយដូចគ្នា។​ យ៉ាងទៀតពេលមានពត៌មានថាទាក់ទងគ្នាទាំងគូក៏មិនបានប្រញាប់ចេញមុខមកបដិសេដឬឆ្លើយថាមែនយ៉ាងណាទេ តែបានបង្ហាញពីសកម្មភាពជិតស្និទ្ធទោះមិនមែននៅឆាកសម្ដែងក៏ដោយ។ ហើយថ្មីៗនេះការបង្ហាញវត្ដមានរបស់តារាស្រីជួបជាមួយក្រុមគ្រួសាររបស់លោក Peach ចូលរួមក្នុងពិធីមង្គលការបងស្រីដែលទើបរៀបចំថ្មីៗនេះរឹតធ្វើឲអ្នកគាំទ្រជឿថាគូនេះទាក់ទងគ្នា​ យ៉ាងណាក៏ដោយរឿងនេះក៏រង់ចាំឲអ្នកទាំងពីរជាអ្នកចេញមកនិយាយប្រាប់ដោយខ្លួនឯងផងដែរទើបប្រាកដ១០០%បាន។​

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ