រួមអនុមោទនា! តួឯកប្រុសជើងចាស់ដែលបានសាងកេរ្ដិ៍ឈ្មោះច្រើនឆ្នាំក្នុងរឿងភាគដែលខ្លួនបានសម្ដែងលោក Boy Pakorn ពេលនេះមានចិត្តជ្រះថ្លាសម្រេចចិត្តកោរសក់បួសជាព្រះសង្ឃក្នុងព្រះពុទ្ធសាសនា ដោយក្នុងថ្ងៃធ្វើពិធីបំបួសក៏មានសមាជិកក្រុមគ្រួសាររបស់លោកមកចូលរួមពិធីដោយចិត្តជ្រះថ្លា រួមត្រេកអរដែលលោក Boy បានបួសដូចដែលចិត្តប្រាថ្នាតាំងពីដំបូង។
ដោយតួឯកប្រុសលោក Boy Pakorn ឆ្នាំនេះមានអាយុរ៣៨ឆ្នាំហើយ រូបលោកតាំងចិត្តគិតថាចង់បួសសងគុណឪពុកម្ដាយជាច្រើនឆ្នាំហើយដែរ តែនៅជាប់កិច្ចការផ្ទាល់ខ្លួនចេះតែពន្យាពេលពីមួយឆ្នាំទៅមួយឆ្នាំ។ ឆ្នាំនេះរកពេលបានហើយនិងតាំងចិត្តថាមិនពន្យាទៀតទេ តួឯកប្រុសលោក Boy Pakorn បានលាក្រុមគ្រួសារកោរសក់បួសជាព្រះសង្ឃដើរតាមផ្លូវព្រះពុទ្ធសាសនា និងមានការរៀបចំធីដ៏សាមញ្ញអញ្ជើញសាច់ញាត្ដិជិតស្និទ្ធចូលរួម។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ