នរណាថាមានកូនអត់សប្បាយ? Mew Nittha ជួបរឿងហួសចិត្តរាល់ថ្ងៃជាមួយកូនស្រី….គេងនៅលើសាឡុងជាមួយ Marin ស្រាប់តែកូនធ្វើអោយគាំងយោបល់និយាយមិនរួចព្រោះ…..! មានវីដេអូ

ភ្លេចខ្លួនតែមួយភ្លេតសោះអាយុ 2 ខួបបាត់ សម្រាប់អូន Marin កូនស្រីជាទីស្រលាញ់របស់ Mew Nittha  និងលោកប៉ារូបសង្ហា Saint-Taraphut អាចនិយាយបានថាក្នុងកំឡុងពេលនេះគឺកំពុងស្ថិតក្នុងវ័យពេញនិយាយច្រើន

ជាក់ស្ដែង Mew ក៏បានចេញមកបង្ហាញបទសន្ទនាដ៏គួអោយខ្នាញ់រវាងម៉ាក់និងកូន ខណៈពេលកំពុងគេងលេងនៅលើសាឡុងជាមួយគ្នាក្នុង story IG ផ្ទាល់ខ្លួនថា

គេងលើសាឡុងជាមួយ Marin

Marin- “ធ្វើយ៉ាងម៉េចល្អ ធ្វើយ៉ាងម៉េច”

Mew- “ធ្វើយ៉ាងម៉េចតើធ្វើអីចា”

Marin- “ច្របាច់……..ច្របាច់…..”

Mew- អបីកូន…..”

រឿងនេះធ្វើអោយ Mew ដល់ថ្នាក់សើចស្ទើរតែរឹងពោះនិយាយមិនចេញ គាំងយោបល់របស់អូន Marin ហើយបានក្លាយទៅជារឿងមួយទៀតដែលធ្វើអោយហ្វេនៗត្រូវនិយាយដល់ ដល់ពេលស្ដាប់ចប់ក៏មិនដឹងថាត្រូវក្នាញ់នរណាជាងនរណាទេ

អត្ថបទដោយ : នីត្តា