ស្រលាញ់ម្នាក់នេះពេញបេះដូង Tono មកជូនដំណើរ Nicha ទៅបារាំងទាំងអាល័យអោបស្អិតមិនចង់ប្រលែង………ផ្អែមពេកហើយពូ! មានរូបភាព

ព្រោះតែត្រូវឃ្លាតគ្នាច្រើនថ្ងៃទើបធ្វើអោយពេលវេលាដ៏ខ្លីមានន័យជ្រាលជ្រៅខ្លាំងណាស់ សម្រាប់គូរស្នេហ៍ Tono Phakhin ជាមួយនិងតួឯកស្រី Nicha Natthanicha បើមើលតាមរូបភាពដែលផុសចេញពីជាផ្អែមល្ហែមណាស់ ព្រោះខាងប្រុសទើបតែហោះចេញពីការប្រគុំតន្រ្ដីក្នុងប្រទេសកម្ពុជា អាចនិយាយបានថាពេលវេលាពិតជាកៀកគ្នាខ្លាំងណាស់ ប៉ុន្ដែក៏មកទាន់ពេលហើយបានជូនដំណើរមិត្តស្រីទៅប្រទេសបារាំង

ហើយឃើញថាម្នាក់ៗសុទ្ធតែសប្បាយរីករាយចិត្តដូចគ្នា ព្រោះបានជួបគ្នាមុខឃ្លាតឆ្ងាយបានអោបបាត់នឹកដែលបានទៅរាប់សប្ដាហ៍ រូបភាពពីព្រលានយន្ដហោះ ឃើញថាម្នាក់ៗរងចាំគ្នាទៅវិញទៅមក ហើយមើលទៅពិតជាផ្អែមល្ហែមណាស់ គ្រាន់តែឃើញក៏ដឹងថានឹកនិងបារម្ភខ្លាំងប៉ុណ្ណាដែរ អាចនិយាយបានថាមួយព្រលានយន្ដហោះមានតែយើងពីរនាក់ទេ

អត្ថបទដោយ : នីត្តា