Chompoo Araya កូនបីហើយនៅឡើយឃើញប្រុសស្អាតម្នាក់នេះនៅតែមានអារម្មណ៍……..ញញឹមផងអៀនផងឃើញតែខ្នងក៏ដឹងថាជានរណាដែរ! មានរូបភាព

ជាអ្នកម៉ាក់កូនបីដែលបំពេញតួនាទីបានល្អបំផុត ហើយក៏មិនដែរភ្លាត់ស្នែតចំពោះរឿងនេះដែរ សម្រាប់តារាសម្ដែងស្រីកំពូលហ្វេសិនប្រចាំប្រទេសថៃយ៉ាង Chompoo Araya ថ្វីត្បិតតែរវល់មើលថែកូនៗផង មើលថែស្វាមីកំពូលសង្ហាផង តែសាម៉ីខ្លួនក៏អាចរៀបចំពេលវេលាបានយ៉ាងល្អក្នុងការមើលថែខ្លួនឯង

ជាពិសេសការហាត់ប្រាណ មើលថែរូបរាងស្បែកសប្បុរបានយ៉ាងល្អមករហូត ដោយជាក់ស្ដែង Chompoo  ក៏បានផុសវីដេអូខណៈពេលទៅហាត់ប្រាណយ៉ាងយកចិត្តទុកដាក់

ប៉ុន្ដែរឿងនេះ នាងត្រូវបានទាក់ទងភ្នែកដោយកំលោះម្នាក់នេះ ខណៈពេលចូលទៅហាត់ប្រាណជាមួយគ្នា ហើយកំលោះម្នាក់នោះនៅខាងក្រោយកំពុងលើកដុំដែកយ៉ាងសង្ហា ប៉ុន្ដែខាងស្រីឯណោះវិញញញឹមអៀនអន ដូចជាអៀនខ្លាំងណាស់សំខាន់មានឃ្លានេះថា “ស្រែកព្រោះកំលោះខាងក្រោយ”

តែដល់ពេលពង្រីកមើលអោយជិតទើបដឹងថា Knot Wisarut ជាស្វាមីនាងសោះ

អត្ថបទដោយ : នីត្តា