កក្រើក! OPPO A93 ចេញលក់ថ្ងៃដំបូងភ្លាម អតិថិជនផ្អើលភ្លូកទឹក ភ្លូកដីអស់ទីផ្សារស្មាតហ្វូន

បើតាមចាំបានកាលពីថ្ងៃទី21 ខែតុលា ឆ្នាំ2020 រំលងទៅថ្មីៗនេះ ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជា បានដាក់សម្ពោធនូវស្មាតហ្វូនត្រកូល OPPO A93 ជាផ្លូវការតាម​អនឡាញដ៏កក្រើកអស្ចារ្យពេញបណ្តាញសង្គមហ្វេសប៊ុក។ ក្នុងនោះផងដែរក៏ឃើញមានការប្រកាសពីតម្លៃ និងព័ត៌មានលម្អិតពីការកក់ទុកមុនចាប់ពីថ្ងៃទី22 រហូតដល់ថ្ងៃទី24 ខែតុលា ឆ្នាំ2020។

ចំណែកថ្ងៃទី25 ខែតុលា នេះផងដែរក៏សង្កេតឃើញថា ហ្វេនៗ អតិថិជន និងមនុស្សម្នាច្រើនខ្លាំងមែនទែនបានផ្អើលឈូឆរយ៉ាងភ្លូកទឹក ភ្លូកដីដើម្បីទៅចូលរួមក្នុងកម្មវិធីទទួលស្មាតហ្វូន OPPO A93 លើកដំបូងនៅឯហាង OPPO ប៊្រេនស្ត័រ (OPPO Brand Store) ក្នុងផ្សារទំនើបអូរឡាំព្យាជាន់ទី1​។

តួយ៉ាង នៅក្នុងកម្មវិធីបើកទទួលស្មាតហ្វូន OPPO A93 លើកដំបូងនេះអតិថិជនគ្រប់ៗគ្នា និងតារាកត្តិយសពិតជាមានអារម្មណ៍សប្បាយរីករាយខ្លាំងមែនទែន ព្រមទាំងបានបញ្ចេញអារម្មណ៍ និងកោតសរសើរចេញពីមាត់ពិតៗពីមុខងារ និងសមត្ថភាពរបស់ OPPO A93។

តោះ! កុំឲ្យខាតពេល ចង់ដឹងអត់ថា តើមុខងារ និងសមត្ថភាពអ្វីខ្លះដែលនាំឲ្យអតិថិជនពេញចិត្ត OPPO A93 ខ្លាំងយ៉ាងហ្នឹង?

ចំណុចខ្លាំងទី1៖ អេក្រង់ភ្លោះមុខ 6.43 ជាមួយនឹងកម្រិតបង្ហាញ Super AMOLED ផ្តល់នូវរូបភាពច្បាស់ដិតបែបធម្មជាតិភ្លឺច្បាស់ ទោះបីស្ថិតនៅក្រោមពន្លឺព្រះអាទិត្យក៏ដោយ​​ ដែលជំនួយក្នុងការមើល និងមិនប៉ះពាល់សុខភាពភ្នែក ថែមទាំងទទួលស្គាល់ដោយស្ថាប័ន TUV Rheinsland Certified ។

ចំណុចខ្លាំងទី2៖ កាមេរ៉ា AI Portrait 6 គ្រាប់ដំបូងគេបូកបន្សំជាមួយនឹងមុខងារថតពេលយប់ជាច្រើនទៀតដូចជា​ AI Night Flare Portrait, AI Super Night Selfie, AI Super Clear Portrait, Dual Len Bokeh, និង​ AI Ultra Clear Mode។ រីឯកាមេរ៉ាមុខវិញ (16MP+ 2MP) ជាកាមេរ៉ាបែបទម្លុះអាចថតស៊ែលហ្វីបានច្បាស់ បន្ថែមនូវមុខងារដូចជា AI Super Night Selfie, AI Super Clear Portrait, Dual Len Bokeh, និង AI Color Portrait។ លើសពីនេះនៅលើ OPPO A93 ទាំងកាមេរ៉ាមុខ និងកាមេរ៉ាក្រោយគឺមានមុខងារ AI Super Clear Portrait (Auto Eye Focus) ដែលអាចធ្វើឲ្យអ្នកមើលទៅស្អាតជាងមុនទេ ថែមទាំងដិតគ្រប់ចំណុចត្រង់ភ្នែក​ រោមភ្នែក​ ឬរោមចិញ្ចើមទៀតផង។

ចំណុចខ្លាំងទី3៖ រូបរាងបែបស៊ីវិល័យ ជាមួយនឹងកម្រាស់ស្តើងត្រឹមតែ 7.48mm រីឯទម្ងន់ស្រាលត្រឹមតែ 164g។
ចំណុចខ្លាំងទី4៖ មុខងារស្កេនមេដៃលើអេក្រង់ជំនាន់ថ្មី 3.0 ដែលអាចដោះសោបានយ៉ាងលឿនក្នុងរយៈពេល 0.3 វិនាទី។

ប្រញាប់ឡើងៗ OPPO A93 ជាមួយនឹងតម្លៃ $309 តែប៉ុណ្ណោះ ប៉ុន្តែឮល្ហៀងៗថា OPPO A93 ជិតអស់ស្តុកទៀតហើយ។ ដូច្នេះកុំឲ្យខកចិត្ត និងស្តាយក្រោយប្រញាប់កក់នៅតាមហាងទូរស័ព្ទលឿនៗទៅ! បន្ទាប់ពីថ្ងៃបើកលក់ដំបូងថ្ងៃទី 25 អតិថិជនក៏នៅតែរកទិញបាននៅគ្រប់បណ្តាហាងលក់ទូរស័ព្ទដៃទូទាំងប្រទេស ដែលមានផ្លាក OPPO នឹងទទួលបានកាដូដែលមានតម្លៃ $83 រួមមាន៖ កាដូកាបូបស្ពាយដ៏ស្រស់ស្អាត (តម្លៃ $29) និងស៊ីមស្មាតលេខពិសេស Bronze ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង ប្រើអ៊ីនធឺណេតដោយមិនគិតថ្លៃ 12 សប្តាហ៍ (តម្លៃ $54)។ ចាំអង្គាល់ ប្រញាប់សារ៉េលុយឡើងស៊េរី ឲ្យទាន់សម័យកាលបច្ចេកវិទ្យាទំនើបទាំងអស់គ្នា!

តោះ! ទស្សនាវីដេអូខ្លីក្នុងកម្មវិធីបើកលក់ដំបូង ព្រមទាំងចំណាប់អារម្មណ៍អតិថិជន ៖

ខាងក្រោមនេះជាវីដេអូអំពីការបើកប្រអប់ពីលោក Step និងពិធីករ ជា វណ្ណារិទ្ធ ៖