VJ Nana បង្ហាញបទពិសោធន៌ប្រើផ្ទាល់លើ Reno5 ដោយជឿជាក់បច្ចេកវិទ្យាថ្មីសម័យឌីជីថលត្រូវចិត្តយុវវ័យ

ទីបំផុត OPPO Reno5 ត្រូវបានដាក់តេស្តជាផ្លូវការដំបូងគេហើយ នាថ្ងៃទី8 មករា ឆ្នាំ2021 ដោយក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជាតាមរយៈកម្មវិធីតេស្តលើកដំបូង VIP Experience​ នៅឯហាងទំនើប OPPO (OPPO Brand Store) និងស្នាក់ការកណ្តាលមជ្ឈមណ្ឌលសេវាកម្ម (Service Center) ដែលមានទីតាំងស្ថិតនៅលើមហាវិថីព្រះមុន្នីវង្ស​ (ទល់មុខវត្តកោះ)។ ក្នុងកម្មវិធីនេះមានចូលរួមពីអ្នកតំណាងក្រុមហ៊ុន ភ្ញៀវកិត្តិយស DJ Nana ជាពិធីការិនីដ៏ពូកែវោហាស័ព្ទ ព្រមទាំងអ្នកសារព័ត៌មានជាច្រើនស្ថាប័នបានអញ្ជើញចូលរួម ដើម្បីផ្តល់ជាសក្ខីភាពក្នុងការតេស្តស្មាតហ្វូនម៉ូដែលថ្មី OPPO Reno5 ផ្លូវការដំបូងគេនៅកម្ពុជា ថែមទាំងចែករំលែកបទពិសោធន៌ជាក់ស្តែងពិតៗ។

បើយោងតាមពិធីការិនីនិងជាភ្ញៀវកិត្តិយសផងដែរ ក៏បានចែករំលែកបទពិសោធន៌ដោយសង្កត់ធ្ងន់ថា «ពិតជាត្រូវចិត្តមិត្តៗយុវវ័យ ពិសេសអ្នកដែលដើរទាន់តាមសម័យកាលបច្ចេកវិទ្យានិងឌីជីថល ដោយ​ Reno5 បានធ្វើកំណែរអាប់ដេត AI Camera 2.0 ជាមួយនឹងមុខងារថតរូបប្លែកៗជាច្រើន ដោយកាមេរ៉ាក្រោយ4 (64MP+ 8MP 2MP+2MP) រួមជាមួយនឹងកាមេរ៉ាស៊ែលហ្វីទំហំធំ 44MP ធានាថាលោកអ្នកទទួលបានរូបថតច្បាស់ដិតលម្អិតគ្រប់ចំណុច ។ ចំណុចពិសេសដែល Reno5 យល់ចិត្តអ្នកប្រើគឺបច្ចេកវិទ្យាសាកថ្មលឿន 50W ដោយគ្រាន់តែសាកថ្ម5 នាទី អាចមើលវីដេអូបានដល់ទៅ 3 ម៉ោង និងសាកបាន 80% ត្រឹមតែ 31​នាទី និងអាចសាកថ្មទំហំ 4310mAh ពេញ 100%ត្រឹមតែ48នាទី អស់បារម្ភក្នុងការស្ពាយ Power Bank តាមខ្លួន»។

វាគ្មិនតំណាងឲ្យក្រុមហ៊ុនបានពន្យល់ដោយជឿជាក់ថា “OPPO Reno5 មានលក្ខណៈពិសេសធំៗចំនួន 3 យ៉ាងគឺបច្ចេកវិទ្យាកំណែទម្រង់អាប់ដេត AI Camera ជំនាន់ថ្មី 2.0 ដែលមានមុខងារដូចជា AI Mixed Portrait, Dual View Video, Live HDR Video និង Ultra Night Video។ OPPO Reno5 មានកាមេរ៉ាមេធំទំហំ 64MP និងកាមេរ៉ាស៊ែលហ្វីទំហំធំ 44MP ថតរូបកាន់តែច្បាស់ដិតស្រស់ស្អាត។ បច្ចេកវិទ្យាសាកថ្មលឿនរហ័ស 50W ដោយគ្រាន់តែបញ្ចូលថ្ម 5 នាទីអាចមើលវីដេអូបានដល់ទៅ 3 ម៉ោងឯណ្ណោះ។ លើសពីនេះ វាគ្មិន ក៏សង្ឃឹមយ៉ាងមុតមាំថា ការចេញលក់ម៉ូដែលថ្មី OPPO Reno5 លើកនេះនឹងទទួលបានការគាំទ្រខ្លាំងពីសំណាក់អតិថិជន ក៏ដូចជាម្ចាស់ហាង និងដៃគូសហការ ជាមួយនឹងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រកន្លងមក ។”

OPPO Reno5 ក៏បំពាក់នូវលក្ខណៈពិសេសដទៃទៀតរួមមាន អេក្រង់ទំហំ 6.4” ប្រភេទ AMOLED ច្បាស់ត្រជាក់ភ្នែកបែបធម្មជាតិពិតៗ អេក្រង់ល្បឿន 90Hz ជាមួយនឹងល្បឿនអនុភាពដ៏ខ្លាំងដែលបំពាក់បន្ទះឈីប Qualcomm Snapdragon 720G គួបផ្សំជាមួយនឹង RAM8GB + ROM128GB។​ បើនិយាយអំពីការថតរូប ក៏មានមុខងារ AI Color Portrait រក្សាពណ៌នៃទិដ្ឋភាពខាងមុខឲ្យកាន់តែស្រស់ស្អាត ជាមួយការកែប្រែពណ៌ផ្ទៃខាងក្រោយជាសខ្មៅ។ Reno5 ក៏មានមុខងារ Hardware បង្កើនភាពច្បាស់ ICE​ (Image Clear Engine) ​មុខងារថតរូបបានធំថតរូបដិតច្បាស់កម្រិត108MP, AI Scene Enhancement, Night Flare Portrait រួមជាមួយនឹងសមត្ថភាពថតវីដេអូយឺតៗ Slow motion​​ (960fps Smart Slow motion) និងមុខងារថតវីដេអូមនុស្សពណ៌ឆើតជាមួយនឹងផ្ទៃសខ្មៅ (Monochrome Video) ។ Reno5 ប្រតិបត្តិការដោយ Color OS 11.1 ជាមួយនឹងមុខងារថ្មីច្រើនប្រភេទសម្រាប់អ្នកចូលចិត្តលេងហ្គេម ពិសេសបំពាក់នូវបច្ចេកវិទ្យា Smart Enhanced Senor រួមមាន Smart Spying Prevention, Smart Air Control, Smart Always-on Display ផងដែរ។

តើអ្នកបានត្រៀមខ្លួនឡើងស៊េរីយកទូរសព្ទវៃឆ្លាតថ្មី OPPO Reno5 ឬនៅ? គួរតែសន្សំលុយព្រោះសមត្ថភាពរបស់ OPPO Reno5 សមត្ថភាពអស្ចារ្យដែលបំពាក់មុខងារនិងបច្ចេកវិទ្យាថ្មីប្លែក ដើម្បីបំពេញតម្រូវចិត្តហ្វេនៗOPPO ពិសេសមិត្តៗយុវវ័យដែលស្រលាញ់ភាពឡូយឆាយ ចូលចិត្តដើរតាមសម័យកាល ចង់ប្រើនូវអ្វីដែលថ្មី បច្ចេកវិទ្យាប្លែកៗមុនគេ។ កុំភ្លេចតាមដាននូវអ្វីដែលពិសេសភ្ញាក់ផ្អើលពីពិធីសម្ពោធជាផ្លូវការនាថ្ងៃទី10 ខែមករា ឆ្នាំ2021​​ ខាងមុខនេះ៕

តោះមកមើល វីដេអូស្បត់ពាណិជ្ជកម្មថាតើទាក់ទាញកម្រិតណា?