Aum – Pok បបួលគ្នាទៅធ្វើបុណ្យរួមគ្នា មានទាំងផុសរូបផ្អែមល្ហែមបែបស្និតស្នាលជាងរាល់ដង! មានរូបភាព

អាចនិយាយបានថាញញឹមប៉ោងថ្ពាល់តែម្ដងហើយ នៅពេលបានឃើញផុសជាក់ស្ដែងដែលកំលោះហៃសូ Pok-President Wong ផុសរូបជាមួយនិង Aum Patcharapa នៅក្នុង Instagram ព្រោះជាធម្មតាគូនេះនិងផ្អែមល្ហែមដាក់គ្នាតែនៅក្នុង story ចាំឪកាសពិសេសតែប៉ុណ្ណោះនិងមានរូបភាពគូ

ជាមួយនិងការផុសរបស់ ហៃសូ Pok ដែលពាក់អាវដូចគ្នា ព្រមទាំងបបួលអ្នកគាំទ្រអោយជួយទិញអាវ ដើម្បីបានកំរៃទៅជួយដល់មន្ទីរពេទ្យ តែរឿងនេះអ្នកគាំទ្រស្ទើរតែមិនបានអានពត៌មានលម្អិតទៅហើយ ព្រោះតែភាពផ្អែមល្ហែម Aum – Pok ជាមួយរូបភាពដ៏គួអោយស្រលាញ់ ដល់ទៅ 2 សន្លឹក ដោយម្នាក់ៗសុទ្ធតែកៀកកើយគ្នាទៅវិញទៅមក ផ្អែមល្ហែមណាស់គួអោយស្រលាញ់ណាស់ មានទាំងភាពសង្ហានិងសម្រស់ស្រស់ស្អាតពិតៗ

នរណាដេលឃើញរូបភាពនេះហើយសុទ្ធតែនាំគ្នាចុចឡាយអោយភ្លាមៗក្រៅពីនេះធ្វើបុណ្យរូបគ្នាអស់ពីចិត្តហើយ ក៏នៅមានផ្អែមជាងស្ករទៀត

អត្ថបទដោយ : នីត្តា