ហត់​ច្រើន​ហើយ ពេល​សោយសុខ​ក៏​ចូល​មក​ដល់ ៣ ខែ​បន្ទាប់ ម្ចាស់​ឆ្នាំ ៣ ចាំ​លាត​ដៃ​ត្រង​សំណាង

ឆ្លង់កាត់រយៈពេលជិតកន្លះឆ្នាំមកនេះ ជឿថាបងប្អូនយើងបានជួបរឿងរ៉ាវលំបាកច្រើនហើយ ការហត់នឿយក៏មានឥតឈប់ រកតែពេលវេលាសម្រាកគ្មាន។ ជួនខ្លះខំហើយ មិនមានទៀត ខំហើយមិនបានផលមកវិញទៀត ដែលវានាំឲ្យបាក់កម្លាំងចិត្តម្តងម្កាលដែរ។ បើតាមហោរាសាស្រ្តនៅរយៈពេល ៣ ខែបន្ទាប់ ម្ចាស់ឆ្នាំទាំង ៣ ខាងក្រោម ចាំតែមើលចុះ នឹងត្រងបានលាភសំណាងជាច្រនក្នុងជីវិត ពោលគឺដល់ពេលវេលាសោយសុខ៖

​អ្នក​កើត​ឆ្នាំ​ខាល – ខ្លា

Er

មនុស្ស​កើត​ឆ្នាំ​ខាល នឹង​ទទួល​បាន​លាភ​នឹក​ស្មាន​មិន​ដល់ ផែនការណ៍​ទាំង​ឡាយ ងាយ​នឹង​សម្រេច​ក្លាយ​ជា​ផ្លែផ្កា អាច​មាន​លុយ​ចូល​ហោប៉ៅ ចាប់​ពី​ពេល​នេះ​ត​ទៅ រហូតដល់ ៩០ ថ្ងៃបន្ទាប់។ បុគ្គល​នេះ ពូកែ​ខាង​បង្កើត​អំណាច ពូកែ​ខាង​រក្សា​ទ្រព្យ ហើយ​បើ​ឱកាស​ចូល​មក​ដល់​ផង គេ​រមែង​ចាប់​មិន​ឲ្យ​របូត​ឡើយ។

នៅ​ចន្លោះ​ ៣ ខែខាងមុខ ពួក​គេ​មាន​ឱកាស​ផ្លាស់ប្ដូរ​ជីវិត ជួប​តែ​ភាព​វិជ្ជមាន សំណាង​ទាំង​ស្នេហា ទាំង​អាជីព​ការងារ ការ​រកស៊ី​ផ្សេងៗ។ គ្រោះ​ធំ​ប៉ុណ្ណា បំណុល​ទាំង​អំបាល​ម៉ាន ក៏​នឹង​ឆ្លង​ផុត ហើយ​គោះ​ទ្វារ​ត្រលប់​មក​វិញ តែ​លាភ​សំណាង​ជុំ​ទិស។ លែង​បារម្ភ​ហើយ​ពាក្យ​ថា “ក្រ” ព្រោះ​ម្ចាស់​ឆ្នាំខាល ចាប់​បាន​ឱកាស​ធំ អាច​សម្រេច​ឲ្យ​ក្លាយ​ជា​អ្នក​មាន​នៅ​ពេល​ឆាប់ៗ​ខាង​មុខ។

អ្នក​កើត​ឆ្នាំមមែ – ពពែ

Ice_screenshot_20220519 132005

ពីថ្ងៃនេះ តទៅ ៩០ ថ្ងៃខាងមុខ ម្ចាស់ឆ្នាំមមែ នឹង​ទទួល​បាន​ពរជ័យ​ពី​ទេវតា​ទ្រព្យ អាច​មាន​ឱកាស​ជួប​ស្ថានសួគ៌​សំណាង ចារ​ឲ្យ​បាន​តែ​មាស​តែ​ប្រាក់ ហើយ​គ្មាន​ឧបសគ្គ​អ្វី​មក​រារាំង​ពួក​គេ​បាន​ឡើយ។

សូម​អរគុណ​ចំពោះ​ការ​គាំទ្រ ពី​ទេវតា​ទ្រព្យ​ជា​ពិសេស កំណត់​ឲ្យ​បុគ្គល​កើត​ឆ្នាំ​មមែ មាន​គេ​តាម​ជួយ តាម​ថែ​រក្សា ដំណើរការ​គ្រប់​កិច្ច​ការងារ​ទៅ​មុខ​ដោយ​រលូន។ ការ​លំបាក បំណុល​ទាំង​ឡាយ នឹង​ត្រូវ​បាន​ដោះស្រាយ មុនដំណាច់ខែសីហា។

អ្នក​កើត​ឆ្នាំ​វក – ស្វា

Ice_screenshot_20220519 132001

ចាប់​ពី​ថ្ងៃ​ទី ២០ ឧសភា រហូតដល់ ២០ សីហា អ្នក​កើត​ឆ្នាំ​វក មាន​ឱកាស​អាច​ផ្លាស់ប្តូរ​គ្រប់​យ៉ាង ដូច​គេ​បត់ ១៨០ ដឺក្រេ ទាំង​រឿង​ការងារ រឿង​លុយកាក់ ស្នេហា។ ទោះ​ជា​មាន​ការ​លំបាក​នា​ពេល​កន្លង​មក តែ​អ្នក​បាន​ហែលកាត់​វា​អស់​ទៅ​ហើយ ភាព​សោយសុខ​បាន​ចូល​មក​ដល់​ពី​ពេល​នេះ។

ជំហរ​រឹងមាំ ការ​អត់ធ្មត់ បូក​ផ្សំ​នឹង​ពេលវេលា​នៃ​សំណាង​ផង​នោះ ក៏​បាន​ជួយ​ឲ្យ​ម្ចាស់​ឆ្នាំ​វក អាច​សាង​មុខ​សាង​មាត់ សាង​កេរ​ឈ្មោះ​ត្រលប់​មក​វិញ ដោយ​កាន់​តែ​លុយ កាន់​តែ​កិត្តិយស​ពេញៗ​ដៃ។ ភាព​សម្បូរបែប​ ទទួល​បាន​ពី​ការ​វិនិយោគ​ពី​ពេល​មុន នាំ​ឲ្យ​កើត​ផល​ចំណេញ​ដ៏​មហាសាល​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ៕